កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យគឺជាកាសិក្សាដែលមានសកម្មភាព Bootcamp មានរយៈពេល 13 ថ្ងៃ ដែលសកម្មភាពនេះនឹងផ្ដល់អោយអ្នកចូលរួមជាមួយ ទ្រឹស្ដី បទពិសោធន៍ ចំណេះដឹងផ្ទាល់ខ្លួន និងឱកាសអភិវឌ្ឍទំនាក់ទំនង តាមយៈការរៀនជាមួយការអនុវត្តផ្ទាល់។
អ្នកចូលរួមនឹងឆ្លងកាត់ការដោះស្រាយបញ្ហារបស់អាជីវកម្មជាក់ស្ដែង ការធ្វើការជាមួយក្រុម ការបង្វឹក និងករណីសិក្សាដែលបានរៀបចំឡើងនៅក្នុងកម្មវិធីទាំងមូល។
អ្នកទទួលបានជ័យលាភីនឹងមានឱកាសទទួលបានប្រាក់រង្វាន់ និង/ឬឈ្នះការទៅធ្វើការហាត់ការជាមួយនឹងប្រាក់ឧបត្ថម្ភរយៈពេល2ខែ នៅក្រុមហ៊ុនដែលស្ថិតនៅក្រោមក្រុមហ៊ុន Axiata នៅឯប្រទេសម៉ាឡេស៊ី។
ព័ត៌មាននៃកម្មវិធី
កាលបរិច្ឆេទ៖ ថ្ងៃទី 5 ដល់ថ្ងៃទី 17 ខែ វិច្ឆិកា ឆ្នាំ 2022
ទីតាំង៖ ក្រុងភ្នំពេញ ឫ ខេត្តសៀមរាប
ចំណាំ៖ កាលបរិច្ឆេទអាចនឹងមានការផ្លាស់ប្ដូរដោយអ្នករៀបចំកម្មវិធី និង តាមគោលការណ៍របស់ក្រសួងផងដែរ។