កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត. 

 

  •  USDP Banner

សំណួរ

ពាក្យសុំចូលរួម និងលក្ខខណ្ឌវិនិច្ឆ័យ


នរណាខ្លះមានសិទ្ធិដាក់ពាក្យចូលរួម?

និស្សិតកម្ពុជាទាំងអស់ដែលបច្ចុប្បន្នកំពុងសិក្សាថ្នាក់បរិញ្ញាបត្រអាចដាក់ពាក្យចូលរួមបាន។

លក្ខខណ្ឌតម្រូវអប្បបរិមាសម្រាប់ដាក់ពាក្យចូលរួមកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានអ្វីខ្លះ?

បេក្ខជនត្រូវតែជាអ្នកដែលកំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រ។ បេក្ខជនត្រូវតែមានសមត្ថភាពក្នុងការបង្ហាញពីគុណសម្បត្តិភាពជាអ្នកដឹកនាំដែលគួរអោយជឿជាក់ និងមានចិត្តចង់រៀនសូត្រ ដើម្បីរីកចម្រើន។

ខ្ញុំអាចដាក់ពាក្យចូលរួមកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យដោយរបៀបណា?

អ្នកអាចបំពេញពាក្យសុំអនឡាញតាមរយៈ គេហទំព័រ smartedu.com.kh ។ សូមចាំថា ការដាក់ពាក្យសុំដោយផ្ទាល់នៅក្រុមហ៊ុននឹងមិនត្រូវបានទទួលយកឡើយ។ ជាប្រការសំខាន់ដែលបេក្ខជនទាំងអស់ត្រូវបំពេញព័ត៌មាននៅគ្រប់ផ្នែកដែលតម្រូវទាំងអស់រួមទាំង វីដេអូ និងសំនួរអត្ថាធិប្បាយ។ អ្នកអាចមើលពីការណែនាំនៅក្នុងផ្នែក អ្វីដែលយើងស្វែងរក។

តើដំណើរការក្នុងការដាក់ពាក្យមានអ្វីខ្លះ?

ការដាក់ពាក្យសម្រាប់កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានពីរដំណាក់កាល៖

  1. ការដាក់ពាក្យសុំអនឡាញ
  2. ការសម្ភាសន៍

ក្នុងជំនាន់នីមួយៗ នឹងមានការជ្រើសរើសបេក្ខជនប៉ុន្មាននាក់?

ក្នុងមួយជំនាន់ក្រុមហ៊ុន​ Smart Axiata នឹងធ្វើការជ្រើសរើសបេក្ខជនដែលលេចធ្លោចំនួន 48 នាក់។

ខ្ញុំអាចដាក់ពាក្យចូលរួមកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យបាននៅ​ឯណា?

សូមធ្វើការដាក់ពាក្យអនឡាញតាមរយៈ smartedu.com.kh ឲ្យបានមុនថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ2023។

តើការប្រកាសឈ្មោះបេក្ខជនសម្រាំងដើម្បីចូលសម្ភាសន៍នៅពេលណា?

ដំណើរការនៃការជ្រើសរើសបេក្ខជនសម្រាំងត្រូវបានធ្វើឡើងដោយវិលជុំ។ បេក្ខជនសម្រាំងនឹងត្រូវបានអញ្ជើញ
អោយចូលរួមការសម្ភាសន៍ទៅ នៅក្នុងអំឡុងពេល ក៏ដូចជាក្រោយពេលឈប់ទទួលពាក្យ។

 

FaLang translation system by Faboba