SmartEdu University Student Development Program គឺ កម្មវិធីមួយដ៏អស្ចារ្យ។ ក្នុងនាមជាមនុស្សម្នាក់ដែលមានការសង្ស័យពីខ្លួនឯង និង ចង់មានភាពប្រសើរឡើង ខ្ញុំពិតជាមានអំណរគុណណាស់ដែលបានចូលរួមឆ្លងកាត់ Bootcamp រយៈពេល 13 ថ្ងៃ។ គ្រប់ពេលវេលា គឺជាការសិក្សាដ៏មានតឹងរឹងសម្រាប់ខ្ញុំ ប៉ុន្តែវាមានសុវត្ថិភាព ដោយសារ ក្រុមការងាររៀបចំ។ វាបានជំរុញអ្នកចូលរួមអោយខំអស់ពីកាយ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានអ្នកសម្របសម្រួលដ៏បំផុសគំនិតជាច្រើនដែលភាគច្រើនពួកគាត់បានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី។ ការរំពឹងទុករបស់ខ្ញុំចំពោះមនុស្សទូទៅបានផ្លាស់ប្តូរទាំងស្រុង។ វាគឺជាពរជ័យមួយក្នុងការរកឃើញនិស្សិត 47 នាក់ទៀតដែលមានសក្តានុពលនៅក្នុងកម្មវិធីនេះ។ បុគ្គលម្នាក់ៗមានរឿងផ្ទាល់រៀងខ្លួនដ៏ល្អៗ ដែលបានជំរុញខ្ញុំឲ្យកោតសរសើរដល់ភាពសម្បូរបែបនៅក្នុងមនុស្សយើង និង បានពង្រីកទស្សនវិស័យរបស់ខ្ញុំច្រើនជាងមុនៗ ទៅទៀត។ ខ្ញុំមិនគិតថានិស្សិតថ្នាក់បរិញ្ញាបត្រណាម្នាក់គួរខកខានឱកាសដ៏មានកិត្យានុភាពដើម្បីធ្វើដំណើរផ្លាស់ប្តូរជីវិតជាមួយ USDP នោះទេ។
Testimonials
ពៅ សុខខុម

ពៅ សុខខុម
អតីតអ្នកចូលរួម SmartEdu USDP ឆ្នាំទី១