ដោយមានការរៀបចំដ៏ល្អបំផុតនៃកាអាជីវកម្មសិក្ខាសាលានិងរបាយការណ៍បញ្ហាពីក្រុមហ៊ុនពិតខ្ញុំបានស្រូបយកចំណេះដឹងយ៉ាងច្រើន ដែលលើសពីអ្វីដែលខ្ញុំទទួលបាននៅសាកលវិទ្យាល័យ។ នៅពេលបោះជំរុំនេះ ខ្ញុំបានយល់ពីអារម្មណ៍ក្នុងការផ្លាស់ប្ដូរអ្នកដែលមិនធ្លាប់ស្គាល់គ្នាសោះ ទៅជាក្រុមដែលមានភាពជិតស្និទ្ធយ៉ាងខ្លាំង។ ខ្ញុំបានរៀនពីការសម្រេចចិត្តដ៏ធំ ដែលមានហានិភ័យមួយចំនួនមកជាមួយ ហើយវាក៏អាចកំណត់ជ័យជំនះរបស់ក្រុម។ លើសពីនេះទៀតខ្ញុំត្រូវរៀនសម្របខ្លួននៅពេលធ្វើការជាមួយមនុស្សខុសៗគ្នា និង បទពិសោធន៍នៃភាពជាអ្នកដឹកនាំផ្សេងៗគ្នា ដែលខ្ញុំមិនអាចរៀបរាប់បានជាពាក្យសម្ដី។ ក្នុងនាមជាអ្នកចូលរួមក្នុងកម្មវិធី SmartEdu University Student Development Program ឆ្នាំ 2018 ខ្ញុំមានសារទៅអ្នកអានមួយគឺ: កុំរង់ចាំសំណាង អ្នកគួរតែចាប់ផ្ដើម និង សាកល្បងភាពជាអ្នកដឹកនាំរបស់អ្នក។
វីរៈ គន្ធី

វីរៈ គន្ធី
អតីតអ្នកចូលរួម SmartEdu USDP ឆ្នាំទី១