ខ្ញុំអាចនិយាយដោយស្មោះត្រង់បានថា Bootcamp នៃកម្មវិធី SmartEdu University Student Development Program គឺជាកាចងចាំមួយដ៏សំខាន់បំផុតរបស់ខ្ញុំនៅឆ្នាំ 2018 ។ កម្មវិធី Bootcamp ដែលបានរៀបចំឡើងនៅសណ្ឋាគារសុខានៅសៀមរាបបានជួយយើង 48 នាក់ ដើម្បីរៀនសូត្រពីការសម្របសម្រួល បញ្ហាប្រឈម និង មានភាពសប្បាយរីករាយ។ នៅចុងបញ្ចប់ ក្រុមរបស់ខ្ញុំត្រូវបានគេជ្រើសរើសជាក្រុមដែលដំណើរការល្អបំផុត ហើយយើងបានដឹងថាការងារជាក្រុមពិតជាធ្វើឲ្យការងារកាន់តែងាយស្រួល។ ដោយមានជំនាញផ្សេងៗគ្នាក្នុងខ្លួន យើងអាចរកដំណោះស្រាយដែលហាក់ដូចជាមិនអាចប្រើការកើត ប៉ុន្ដែអាចធ្វើការបាន។ លើសពីនេះទៅទៀតយើងបានដឹងថា ពេលដែលការពង្រឹងស្មារតីក្រុមរបស់យើងកាន់តែរឹងមាំជាង ពួកយើងកាន់តែអាចធ្វើការកាន់តែប្រសើរឡើង។ ជាទូទៅនេះ USDP រយៈពេល 13 ថ្ងៃគឺជាព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបចិត្ត និង មិនអាចបំភ្លេចបានដែលហួសពីការរំពឹងទុករបស់ខ្ញុំ។ ខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់និស្សិតសាកលវិទ្យាល័យនៅកម្ពុជាឲ្យចូលរួមនៅក្នុងកម្មវិធីនេះ។
អេង ធីតា

អេង ធីតា
អតីតអ្នកចូលរួម SmartEdu USDP ឆ្នាំទី១