ដោយបង្កើតឡើងនៅឆ្នាំ 2016 អាហារូបករណ៍ 10 កន្លែង ត្រូវបានផ្តល់បន្ថែមដល់សិស្សចំនួន 10 នាក់ដែលមានបំណងចង់បន្តការសិក្សានៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ចាប់ពីឆ្នាំ 2017 និសិ្សត 20 នាក់ត្រូវបានជ្រើសរើសជាផ្នែកមួយនៃកម្មវិធីនេះ។ សិស្សដែលត្រូវបានជ្រើសរើសទទួលអាហារូបករណ៍ ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ 20,000 ដុល្លារដែលក្នុងនោះរួមមានថ្លៃសិក្សានិងការចំណាយក្នុងការរស់នៅប្រចាំខែរបស់ពួកគេក្នុងអំឡុងពេលសិក្សា។
លើសពីនេះទៀតនិសិ្សតក៏នឹងត្រូវបានផ្តល់ឱកាសឲ្យចូលរួមកម្មវិធីអភិវឌ្ឍន៍ផ្សេងៗនិងចូលរួមកម្មវិធីទំនួលខុសត្រុវសង្គម(CSR) ហើយក៏មានឱកាសចូលបម្រើការនៅក្រុមហ៊ុនស្មាត ក្រោយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។