កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត. 

 

  • កម្មវិធីអាហារូបករណ៍​ SmartEdu


    SEDUS banner

មតិរបស់ជ័យលាភី

ហ៊ាន មៃលាង


Hean Mayleang

ហ៊ាន មៃលាង
ជ័យលាភីអាហារូបករណ៍ឆ្នាំ២០១៦
បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
សាកលវិទ្យាល័យជាតិគ្រប់គ្រង

ក្នុងនាមជាជ័យលាភីអាហារូបករណ៍ម្នាក់របស់កម្មវិធីអាហារូបករណ៍ SmartEdu ខ្ញុំអាចទទួលបាននូវបទពិសោធន៏ផ្សេងទៀត ក្រៅពីការសិក្សានៅសាកលវិទ្យាល័យរបស់ខ្ញុំ។ ខ្ញុំបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនដែលរៀបចំដោយក្រុមហ៊ុន Smart Axiata និងការងារសង្គមដទៃជាច្រើនទៀត ដែលបានជួយខ្ញុំក្នុងការអភិវឌ្ឍចំណេះដឹងនិងជំនាញទន់របស់ខ្ញុំ។

ខ្ញុំមិនអាចស្រមៃ ថាតើជីវិតរបស់ខ្ញុំនឹងជួបការលំបាកយ៉ាងណាទេ បើមិនមានកម្មវិធីអាហារូបករណ៍SmartEdu សម្រាប់ជួយខ្ញុំ។ អាហារូបករណ៍នេះមិនត្រឹមតែផ្តល់ឲ្យខ្ញុំនូវការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងលើកទឹកចិត្តឲ្យខ្ញុំចេះកែលម្អខ្លួនឯងឲ្យក្លាយជាមនុស្សម្នាក់ដ៏ល្អប្រសើរ និង មានសមត្ថភាពនៅក្នុងសង្គម។ តាមរយៈការចូលរៀននៅសាកលវិទ្យាល័យ ខ្ញុំក៏ទទួលបាឱកាសក្នុងការផ្លាស់ប្តូរការសិក្សាទៅទ្វីបអឺរ៉ុប ដែលជាបទពិសោធន៏ដ៏ល្អមួយក្នុងជីវិតរបស់ខ្ញុំ។ ក្នុងនាមជាជ័យលាភីម្នាក់នៃកម្មវិធីអាហារូបករណ៍ SmartEdu បានផ្តល់ឱកាសឲ្យសិស្សដែលមិនមានជីវភាពធូរធារដូចជាខ្ញុំនូវឱកាសជាច្រើន ដើម្បីទទួលបានចំណេះដឹងបន្ថែម ជួបបុគ្គលឆ្នើម និង ចូលរួមកម្មវិធីអភិវឌ្ឍជាច្រើន។



FaLang translation system by Faboba