កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត. 

 

  • កម្មវិធីអាហារូបករណ៍​ SmartEdu


    SEDUS banner

មតិរបស់ជ័យលាភី

ហេង សុផាណុច


Heng Sophanoch

ហេង សុផាណុច
ជ័យលាភីអាហារូបករណ៍ឆ្នាំ២០១៧
បរិញ្ញាបត្រទូរគមនាគមន៍ និង បណ្ដាញ
វិទ្យាស្ថានជាតិ NIPTICT

កម្មវិធីអាហាររូបករណ៍ SmartEdu បានជួយខ្ញុំឲ្យបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុអ្វីឡើយ។ បងស្រីរបស់ខ្ញុំ បានធ្វើការនៅហាងកាហ្វេមួយដើម្បីជួយសន្សំលុយ សំរាប់អោយខ្ញុំបន្តនូវក្តីសុបិន្តថ្នាក់សាកលវិទ្យាល័យរបស់ខ្ញុំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ព្រោះឪពុកម្តាយខ្ញុំមិនមានលទ្ធភាពក្នុងការចំណាយទាំងស្រុងនោះទេ។ម្យ៉ាងវិញទៀត អាហារូបករណ៍នេះបានជួយកាត់បន្ថយបន្ទុករបស់បងស្រីខ្ញុំ ដោយខ្ញុំបានទទួលប្រាក់បន្ថែមដើម្បីទិញនូវសំភារះបន្ថែមសំរាប់ការសិក្សារបស់ខ្ញុំ។

ក្រៅពីការឧបត្ថម្ភថវិកា, អាហារូបករណ៍នេះបានជំរុញអោយខ្ញុំខិតខំប្រឹងប្រែងរៀនកាន់តែខ្លាំង ថែមទាំងពង្រឹងនូវភាសាអង់គ្លេសអោយកាន់តែប្រសើរ ព្រោះយើងទាំងអស់គ្នាត្រូវបានលើកទឹកចិត្តអោយប្រើភាសាអង់គ្លេសដើម្បីទំនាក់ទំនងក្នុងចំណោម សិស្សអាហារូបករណ៍ SmartEdu ទាំងអស់។ ខ្ញុំក៏មានអារម្មណ៍ថាខ្ញុំមានមានភាពក្លាហាន និង ទំនុកចិត្តច្រើនជាងមុនដោយសារតែការងារស្ម័គ្រចិត្ត និងសកម្មភាពសង្គមដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata ដែលខ្ញុំមិនធ្លាប់បានធ្វើពីមុនមក។

វាពិតជាមានអត្ថន័យខ្លាំងណាស់ក្នុងការទទួលបានអាហារូបករណ៍ SmartEdu ដែលនឹងជួយខ្ញុំអោយសម្រេចគោលដៅរបស់ខ្ញុំនាពេលអនាគតបាន។



FaLang translation system by Faboba