កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត. 

 

  •  USDP Banner

សំណួរ

សំណួរទូទៅ៖


តើកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យជាអ្វី?

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យគឺជាកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំដែលមានគោលបំណងរៀបចំ កសាង និងជម្រុញយុវជនកម្ពុជាអោយក្លាយទៅជាអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសមត្ថ ភាពនៅក្នុងយុគសម័យឌីជីថលថ្មីនេះ។

ខ្ញុំត្រូវបង់ថ្លៃដើម្បីចូលរួមក្នុងកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យដែរឬទេ?

ទេ បេក្ខជននឹងមិនតម្រូវអោយធ្វើការបង់ថ្លៃសេវាកម្មអ្វីឡើយ។ រាល់ការចំណាយផ្សេងៗនៅក្នុងអំឡុងពេលនៃកម្មវិធីគឹជាបន្ទុករបស់ក្រុមហ៊ុន Smart Axiata។

បន្ទាប់ពីចប់ពីកម្មវិធី តើបេក្ខជននឹងត្រូវមានជាប់កាតព្វកិច្ចធ្វើការជាមួយក្រុមហ៊ុន Smart Axiata ដែរ ឬទេ?

ទេ បន្ទាប់ពីចប់ពីកម្មវិធី បេក្ខជននឹងមិនមានជាប់កាតព្វកិច្ចជាមួយក្រុមហ៊ុន Smart Axiata ទេ។ បេក្ខជនទាំងអស់នឹងត្រូវក្លាយជាស​មាជិកនៃអតីត កម្មវិធី SmartEdu ដោយស្វ័យប្រវត្តិ។ យ៉ាងណាមិញ ក្រុមហ៊ុន Smart Axiata តែងតែបើកឱកាសក្នុងការទទួលយកបុគ្គលដែលមានទេពកោសល្យខ្ពស់អោយចូលហាត់ការ និង ធ្វើការជាមួយយើងនៅពេលអនាគត។

តើមានកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Smart Axiata និងបេក្ខជនពាក់ព័ន្ធនឹងបញ្ហាក្រមសីលធម៌ដែរ ឬទេ?

បេក្ខជននឹងទទួលបាននូវទម្រង់បដិសេធការទទួលខុសត្រូវដោយ​ការចុះហត្ថលេខាលើលិខិតបញ្ជាក់។

តើមានប្រាក់ឧបត្ថមសម្រាប់បេក្ខជនដែលចូលរួមក្នុងកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យដែរឬទេ?

ទេ បេក្ខជនទាំងអស់នឹងមិនត្រូវបានទទួលប្រាក់ឧបត្ថមណាមួយនៅក្នុងអំឡុងពេលនៃកម្មវិធីនេះទេ។

តើកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យខុសពីកម្មវិធីភាពជាអ្នកដឹកនាំផ្សេងទៀតយ៉ាងដូចម្ដេច?

អ្វីដែលធ្វើអោយកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យខុសពីកម្មវិធីភាពជាអ្នកដឹកនាំផ្សេងៗទៀតគឺ គោលដៅរបស់កម្មវិធីក្នុងការអភិវឌ្ឍអ្នកដឹកនាំឌីជីថលសម្រាប់អនាគត។ យើងមានគោលបំណងក្នុងការបណ្ដុះបណ្ដាលយុវជនប្រកបដោយទេព្យកោសល្យក្នុងស្រុក ដែលថ្ងៃអនាគតនឹងត្រូវដឹកនាំអង្គភាព និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា បុគ្គលដែលមានជំនាញផ្នែកទំនាក់ទំនងដ៏ពូកែ មានភាពច្នៃប្រឌិត មានគំនិតឆ្លាតវៃផ្នែកអាជីវកម្ម មានសីលធម៌ និងមានជំនាញជាអ្នកដឹកនាំ។

នេះគឺជាកម្មវិធីរួមមួយ ក្នុងចំណោមកម្មវិធីអភិវឌ្ឍផ្សេងៗទៀតដែលមិនត្រឹមតែមានឈ្មោះល្បីនោះទេ តែថែមទាំងផ្ដល់នូវបទពិសោធន៍ស៊ីជម្រៅតាមរយៈការបង្កើតអាជីវកម្មគំរូ ក៏ដូចជាករណីសិក្សាពីឧស្សាហកម្មផ្សេងៗ។

FaLang translation system by Faboba