កម្មវិធីសិក្សារបស់អភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានរួមបញ្ចូលនូវអ្វីខ្លះ?
កម្មវិធីសិក្សាររបស់កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានរួមបញ្ចូលនូវ សិក្ខាសាលាបទពិសោធន៍ ការបង្កើតអាជីវកម្មគំរូ សកម្មភាពកសាងក្រុម និងឱកាសក្នុងការកសាងទំនាក់ទំនង។
៣តើមានករណីលើកលែងដែរទេប្រសិនបើខ្ញុំមិនអាចមានវត្តមាននៅគ្រប់វគ្គទាំងអស់នៃកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យទាំងស្រុង?
វត្តមានគឺជាលក្ខខណ្ឌចាំបាច់សម្រាប់ផ្នែកនីមួយៗនៃកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ លើកលែងតែក្នុងករណីដែលបេក្ខជនមិនអាចចូលរួមបានដោយសារបញ្ហាសុខភាព ឬកាលៈទេសៈសមហេតុផលណាមួយដែលត្រូវបានបង្ហាញដោយរបាយការណ៍វេជ្ជសាស្ត្រ ឬឯកសារដែលមានតម្លៃស្មើ។
តើនេះគឺជាកម្មវិធីដែលប្រើវិធីសាស្រ្ដជម្រុះបេក្ខជននៅក្នុងដំណាក់កាលនីមួយៗនៃការបង្កើតអាជីវកម្មគំរូមែន ដែឬទេ?
ទេ កម្មវិធីនេះមិនបានប្រើប្រាស់វិធីក្នុងការជម្រុះទេ។ បេក្ខជនជោគជ័យទាំងអស់នឹងបានចូលរួមក្នុងកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យទាំងស្រុង។
ការចូលរួមក្នុងសកម្មភាព Bootcamp របស់កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ ជាលក្ខខណ្ឌចាំបាច់មែន ឬទេ?
បាទ/ចាសវាជាការលក្ខខណ្ឌចាំបាច់សម្រាប់បេក្ខជនទាំងអស់ក្នុងការចូលរួមសកម្មភាBootcampពីដើមដល់ចប់របស់កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ។ គួរកត់ចំណាំផងដែរថាសកម្មភាពនេះគឺមានការស្នាក់នៅក្នុងខេត្ត ឬ ក្រុងណាមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលបេក្ខជនទាំងអស់តម្រូវអោយស្នាក់នៅកន្លែងដែលបានផ្ដល់ជូនដោយក្រុមហ៊ុន Smart Axiataដោយពុំមានការបង់ប្រាក់អ្វីបន្ថែមឡើយ។