កម្មវិធីអាហារូបករណ៍ SmartEdu ពិតជាមានអត្ថន័យយ៉ាងខ្លាំងសម្រាប់ខ្ញុំ ព្រោះខ្ញុំអាចបន្តការសិក្សានិងក្តីសុបិនរបស់ខ្ញុំ ដើម្បីអនាគតដ៏ភ្លឺស្វាង។ ជាមួយនឹងអាហារូបករណ៍នេះ ខ្ញុំមិនចាំបាច់ព្រួយបារម្ភទៀតទេអំពីថ្លៃសិក្សានិងចំណាយប្រចាំខែ។
លើពីការគាំទ្រផ្នែកជំនួយហិរញ្ញវត្ថុ ខ្ញុំក៏ត្រូវបានផ្តល់ជូននូវឱកាសជាច្រើនជាមួយក្រុមហ៊ុនស្មាត ក្នុងការកសាងចំណេះដឹងនិងជំនាញទន់របស់ខ្ញុំ ក្រៅពីជីវិតនៅសាកលវិទ្យាល័យរបស់ខ្ញុំ។ ខ្ញុំទន្ទឹងរង់ចាំចូលរួមការងារស្ម័គ្រចិត្តនិងសកម្មភាពក្រៅកម្មវិធីសិក្សាដែលជាផ្នែកមួយនៃកម្មវិធីនេះ។ ខ្ញុំប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍខ្លួនខ្ញុំនិងក្លាយជាធនធានមនុស្សដែលមានសមត្ថភាពនៅក្នុងសង្គមកម្ពុជា។