កម្មវិធីអាហារូបករណ៍

កម្មវិធីអាហារូបករណ៍SmartEdu មានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជាដែលមានសមត្ថភាព ជាពិសេសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត. 

 

  •  USDP Banner

ទិដ្ឋភាពទូទៅ

បញ្ចេញទេពកោសល្យជាអ្នកដឹកនាំឌីជីថលរបស់អ្នក


កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យមានគោលបំណងបណ្ដុះគុណតម្លៃ ក៏ដូចជាសមត្ថភាពសំខាន់ៗដើម្បីផ្ដល់ដល់យុវជនកម្ពុជានូវជំនាញដែលអ្នកដឹកនាំក្រុមហ៊ុនប្រកបដោយសម្ថតភាពត្រូវការនាពេលអនាគត។

 

ចាប់ផ្ដើមទទួលពាក្យពីថ្ងៃទី 9 ដល់ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ2023

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យគឺជាកាសិក្សាដែលមានសកម្មភាព Bootcamp មានរយៈពេល 11 ថ្ងៃ ដែលសកម្មភាពនេះនឹងផ្ដល់អោយអ្នកចូលរួមជាមួយ ទ្រឹស្ដី បទពិសោធន៍ ចំណេះដឹងផ្ទាល់ខ្លួន និងឱកាសអភិវឌ្ឍទំនាក់ទំនង តាមយៈការរៀនជាមួយការអនុវត្តផ្ទាល់។

អ្នកចូលរួមនឹងឆ្លងកាត់ការដោះស្រាយបញ្ហារបស់អាជីវកម្មជាក់ស្ដែង ការធ្វើការជាមួយក្រុម ការបង្វឹក និងករណីសិក្សាដែលបានរៀបចំឡើងនៅក្នុងកម្មវិធីទាំងមូល។

អ្នកចូលរួមក៏អាចមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ ការចុះកម្មសិក្សារយៈពេល 2 ខែជាមួយក្រុមហ៊ុន Smart Axiata និងទស្សនកិច្ចសិក្សាក្រៅប្រទេសផងដែរ។

ព័ត៌មាននៃកម្មវិធី

កាលបរិច្ឆេទ៖ ថ្ងៃទី 9 ដល់ថ្ងៃទី 19 ខែ ធ្នូ ឆ្នាំ 2023

ទីតាំង៖        ក្រុងភ្នំពេញ 

ចំណាំ៖ កាលបរិច្ឆេទអាចនឹងមានការផ្លាស់ប្ដូរដោយអ្នករៀបចំកម្មវិធី និង​ តាមគោលការណ៍របស់ក្រសួងផងដែរ។


គោលបំណង

ហេតុផលក្នុងការចូលរួមកម្មវិធីនេះ


  • objective 01
    បង្កើនលទ្ធភាពក្នុងការទទួលបានការងាររបស់តាមរយៈការកសាងជំនាញសំខាន់ៗដូចជា ជំនាញទំនាក់ទំនង ការគិតវិភាគ និងភាពច្នៃប្រឌិត។
  • objective 02
    បង្កើនជំនាញជាអ្នកដឹកនាំរបស់អ្នកតាមរយៈសិក្ខាសាលា ការបង្កើតអាជីវកម្មគំរូ ការប្រកួតប្រជែង ក៏ដូចជាវគ្គបង្វឹកផ្ទាល់ខ្លួនផងដែរ។
  • objective 03
    ក្លាយជាផ្នែកមួយនៃវគ្គចែករំលែកចំណេះដឹងជាមួយអ្នកដឹកនាំអាជីវកម្មដែលមានឥទ្ធិពល។
  • objective 04
    បង្ហាញគម្រោងអាជីវកម្មរបស់អ្នកទៅកាន់ក្រុមអ្នកដឹកនាំក្រុមហ៊ុនដែលលេចធ្លោ។
  • objective 05
    បង្កើតទំនាក់ទំនងជាមួយនិស្សិតឆ្នើមផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
  • objective 06
    បន្ទាប់ពីបញ្ចប់កម្មវិធី អ្នកនឹងក្លាយជាផ្នែកមួយនៃសមាគមអតីតនិស្សិត SmartEdu ប្រកបដោយជំនាញ។
  • objective 07
    មានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ ការចុះកម្មសិក្សារយៈពេល 2 ខែជាមួយក្រុមហ៊ុន Smart Axiata និងទស្សនកិច្ចសិក្សាក្រៅប្រទេសផងដែរ

រចនាសម្ព័ន្ធនៃកម្មវិធី

ដំណើរប្រកបដោយសក្ដានុពលរបស់អ្នក



តម្រូវការ

អ្វីដែលយើងស្វែងរក


  • requirements 01

    អាកប្បកិរិយា

    • អ្នកជាអ្នកចាប់ផ្តើមដោយខ្លួនឯងជាមួយនឹងចំណង់ចំណូលចិត្តនិងការជំរុញទឹកចិត្តដែរឬទេ?
    • អ្នកចូលចិត្តធ្វើការងារជាក្រុមឬចូលចិត្តធ្វើការតែឯងជាង?
    • អ្នកជាមនុស្សដែលមិនងាយចុះចាញ់ដែរឬទេ?
    • អ្នកបានពន្លាតខ្លួនអោយហួសពីដែលកំណត់របស់អ្នកហើយឬនៅ?
    • អ្នកជំទាស់ទៅនឹងស្ថានភាពបច្ចុប្បន្ននិងប្រកាន់យកការផ្លាស់ប្តូរជាវិជ្ជមានដែរឬទេ?
  • requirements 02

    ការគ្រប់គ្រងខ្លួនឯង

    • អ្នកជាមនុស្សដែលធ្វើការសម្រេចចិត្តដោយខ្លួនឯងដែរឬទេ?
    • អ្នកអាចរកឃើញនិងយកឈ្នះការប្រកួតប្រជែងក្នុងខ្លួនរបស់អ្នកដែរឬទេ?
    • អ្នកចេះបែងចែកពេលវេលាឲ្យមានប្រសិទ្ធភាពរវាងការងារ និងការកំសាន្តដែរឬទេ?
    • អ្នកសម្លឹងមើលបទពិសោធន៍ដឹកនាំពីអតីតការថាជាឱកាសដើម្បីរៀនសូត្រនិង អភិវឌ្ឍខ្លួនឯងដែរឬទេ?
    • អ្នកតែងតែរិះរកមធ្យោបាយដើម្បីពង្រឹងសកម្មភាពរបស់ខ្លួនឯងដែរឬទេ?
  • requirements 03

    ការយល់ដឹងពីខ្លួនឯង

    • អ្នកជាមនុស្សដែលមានគោលដៅរយៈពេលខ្លី និងមធ្យមដែរឬទេ?
    • អ្នកកំពុងតែចាប់យកឬព្យាយាមស្វែងរកផ្លូវអាជីពសម្រាប់ខ្លួនឯងដែរឬទេ?
    • អ្នកមានគោលដៅដើម្បីក្លាយខ្លួនជាបុគ្គលពូកែបំផុតនៅក្នុងអាជីពរបស់អ្នកដែរឬទេ?
    • អ្នកគិតថាខ្លូនមានសម្ថតភាពគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកដឹកនាំក្រុមហ៊ុនសាជីវកម្មដែរឬទេ?
  • requirements 04

    ចំណាប់អារម្មណ៍ និងសកម្មភាព

    • អ្នកកំពុងតែចាប់យកអ្វីដែលអ្នកស្រលាញ់នៅក្នុងជីវិតរបស់អ្នកមែនឬទេ?
    • អ្នកជាមនុស្សដែលជឿលើសារៈសំខាន់នៃការងារសង្គមដែរឬទេ?
    • អ្នកខិតខំប្រឹងប្រែងដើម្បីទទួលបានការរៀនសូត្រនិងបទពិសោធន៍បន្ថែមដែរឬទេ?
    • អ្នករីករាយជាមួយនឹងភាពខុសគ្នានៃសកម្មភាពបញ្ញាក៏ដូចជាសកម្មភាពកំសាន្តដែរឬទេ?

ប្រសិនបើអ្នកអាចឆ្លើយសំនួរទាំងអស់ខាងលើដោយចម្លើយ "បាទ / ចាស" នោះអ្នកគឺជាមនុស្សដែលយើងកំពុងស្វែងរក!


លក្ខខ័ំណ្ឌ

អ្នកដែលអាចដាក់ពាក្យបាន


  • criteria 01


    សញ្ជាតិកម្ពុជា

  • criteria 02


    និស្សិតថ្នាក់បរិញ្ញាបត្រ

  • criteria 03


    គ្រប់ជំនាញសិក្សា

  • criteria 04


    និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់


សម្រង់សម្ដីដើម

យោបល់របស់អតីតនិស្សិត



FAQ

សំណួរដែលសួរញឹកញាប់


  • faq kh 01
  • faq 02
  • faq 03


ដៃគូរបស់យើង

ការសហការយ៉ាងជិតស្និតជាមួយស្ថាប័នរដ្ឋនិងឯកជន



FaLang translation system by Faboba